វិធីសាស្រ្តក្នុងការរៀនអានភាសាអង់គ្លេសឲ្យឆាប់ចេះ មានវិធីសាស្ត្រជាច្រើនក្នុងការសិក្សាភាសាអង់គ្លេស ហើយវិធីសាស្រ្តនីមួយៗតែងតែមានចំណុចពិសេសរៀងៗខ្លួន។ ជាក់ស្ដែងសម្រាប់ប្រជាជនកម្ពុជាយើងបើសិនជាយើងរៀនភាសាខ្មែរ គឺយើងចាប់ផ្ដើមពីការរៀននិយាយទៅមុន ដោយយើងរៀនវាពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើងនិងអាណាព្យាបាលក៏ដូចជាឪពុកម្ដាយ។ លុះដល់កុមារគ្រប់អាយុចូលរៀនកុមារក៏ត្រូវបានបញ្ជូនឲ្យចូលរៀននៅសាលា ។ ចំណែកឯការរៀនភាសាអង់គ្លេសមានលក្ខណៈខុសប្លែកអំពីការរៀនភាសាខ្មែរយើងបន្តិចដោយសារតែភាសាអង់គ្លេសគឺជាភាសាទីពីរ។ ជាទូទៅគឺយើងរៀនចាប់ផ្ដើមពីការអានទៅមុនមិនមែនការនិយាយនោះទេ។ យ៉ាងណាមិញការរៀនភាសាអង់គ្លេសក៏អាចមានលក្ខណៈដូចគ្នាទៅនឹងការរៀនភាសាខ្មែរដែរក្នុងករណីដែលនៅផ្ទះអាណាព្យាបាលរបស់កុមារនិយាយភាសាអង់គ្លេសឬក៏អាណាព្យាបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកុមារឲ្យទៅរៀននៅសាលាដែលនិយាយភាសាអង់គ្លេសសុទ្ធ ដូច្នេះមិនមែនកុមារទាំងអស់និងអាណាព្យាបាលសុទ្ធតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនឲ្យទៅរៀននៅសាលាបែបនេះនោះទេ។ ដូច្នេះហើយការរៀនភាសាអង់គ្លេសសម្រាប់មិត្តអ្នកសិក្សាទូទៅគួរចាប់ផ្ដើមពីការអានទៅមុន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ...
សិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃ
Comments
Post a Comment