វិធីសាស្រ្តក្នុងការរៀនអានភាសាអង់គ្លេសឲ្យឆាប់ចេះ
មានវិធីសាស្ត្រជាច្រើនក្នុងការសិក្សាភាសាអង់គ្លេស ហើយវិធីសាស្រ្តនីមួយៗតែងតែមានចំណុចពិសេសរៀងៗខ្លួន។ ជាក់ស្ដែងសម្រាប់ប្រជាជនកម្ពុជាយើងបើសិនជាយើងរៀនភាសាខ្មែរ គឺយើងចាប់ផ្ដើមពីការរៀននិយាយទៅមុន ដោយយើងរៀនវាពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើងនិងអាណាព្យាបាលក៏ដូចជាឪពុកម្ដាយ។ លុះដល់កុមារគ្រប់អាយុចូលរៀនកុមារក៏ត្រូវបានបញ្ជូនឲ្យចូលរៀននៅសាលា ។
ចំណែកឯការរៀនភាសាអង់គ្លេសមានលក្ខណៈខុសប្លែកអំពីការរៀនភាសាខ្មែរយើងបន្តិចដោយសារតែភាសាអង់គ្លេសគឺជាភាសាទីពីរ។ ជាទូទៅគឺយើងរៀនចាប់ផ្ដើមពីការអានទៅមុនមិនមែនការនិយាយនោះទេ។ យ៉ាងណាមិញការរៀនភាសាអង់គ្លេសក៏អាចមានលក្ខណៈដូចគ្នាទៅនឹងការរៀនភាសាខ្មែរដែរក្នុងករណីដែលនៅផ្ទះអាណាព្យាបាលរបស់កុមារនិយាយភាសាអង់គ្លេសឬក៏អាណាព្យាបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកុមារឲ្យទៅរៀននៅសាលាដែលនិយាយភាសាអង់គ្លេសសុទ្ធ ដូច្នេះមិនមែនកុមារទាំងអស់និងអាណាព្យាបាលសុទ្ធតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនឲ្យទៅរៀននៅសាលាបែបនេះនោះទេ។
ដូច្នេះហើយការរៀនភាសាអង់គ្លេសសម្រាប់មិត្តអ្នកសិក្សាទូទៅគួរចាប់ផ្ដើមពីការអានទៅមុន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលជួយឲ្យទាំងអស់គ្នាអាចរៀនអានភាសាអង់គ្លេសដោយខ្លួនឯងពីចំណុចដំបូងបំផុត។
ជំហានទី១៖ ចាប់ផ្តើមរៀនតួរអក្សរពី A-Z ឬក៏យើងអាចនិយាយបានថារៀន ab (អេប៊ី)ជាមុនសិន។ តួរអក្សរក្នុងភាសាអង់គ្លេស សរុបទាំងអស់មាន 26 តួរ ហើយក្នុងតួអក្សរមួយមានពីប្រភេទ គឺអក្សរធំនិងអក្សរតូច៖
អក្សរធំ អក្សរតូច អានថា
A a អេ
B b ប៊ី
C c ស៊ី
D d ឌី
E e អ៊ី
F f អ៊ែហ្វ
G g ជី
H h អេច
I i អាយ
J j ជេ
K k ខេ
L l អ៊ែល
M m អ៊ែម
N n អ៊ែន
O o អូ
P p ភី
Q q ឃ្យូ
R r អ
S s អ៊ែស
T t ធី
U u យូ
V v វី
W w ដាប់បឹលយូ
X x អេក្ស
Y y វ៉ាយ
Z z ស៊ី
Comments
Post a Comment